មីងក្រូតជាមនុស្សដែលពូកែខាងជេរម្រាយរកលេខដាក់គ្មាន ។ ជេរប្តីក៏ អាចោរម្រាយ ជេរកូនក៏អាចោរម្រាយ...ថ្ងៃណាក៏ អាចោរម្រាយដែរ ។
ថ្ងៃនេះពេលមិត្តភ័ក្ដិប្ដីគាត់មកលេង មីងក្រូតមិនដឹងជាទាស់ចិត្តអ្វី ក៏ស្រែកជេរប្ដីថា អាចោរម្រាយ ចំពោះមុខភ្ញៀវ ប្ដីគាត់ខឹងណាស់ ក៏ស្ទុះទៅដាក់មួយដៃផូង ។ មីងក្រូតអុកគូថទៅដី រួចស្រែក ៖
- អាចោរម្រាយ...
រួចក៏ដួលសន្លប់ ។
មិត្តភ័ក្តិ និងប្ដីភ័យណាស់រត់ទៅរកប្រេងកូឡា លាបរឹត ធ្វើចលនាឲ្យបេះដូងដើរស្រួល មួយសន្ទុះក្រោយមក មីងក្រូត បើកភ្នែកព្រឹមៗ...រួចគាត់ស្ទុះងើប ហើយស្រែក៖
- អាចោរម្រាយ
- !!!???