ម្ដេច​ប៉ា​មិន​ខំរៀន

ក្មេង​ប្រុស​ម្នាក់​បាន​សួរ​ទៅ​កាន់​ប៉ាប៉ា​របស់​គេ​ថា ៖ “ប៉ា​ហ៎ា...បើ​មាន​គេ​ជ្រុះ​លុយ​ ៥០០៛ មួយ​សន្លឹក និង ១០០០៛ មួយ​សន្លឹក តើ​ប៉ា​រើស​យក​មួយ​ណា?”

ប៉ា​ប្រាកដ​​ជា​រើស​យក​ក្រដាស​ ១០០០​៛ ហើយ ។

“ចុះ​ហេតុអ្វី...ប៉ា​មិន​រើស​យក​ទាំង​២​សន្លឹក​ទៅ” កូន​តប ។

“ប៉ា! កូន​សួរ​ប៉ា​មួយ​ទៀត... ថ្ងៃ​មុន​គេ​មក​ទារ​លុយ​ប៉ា​ជំពាក់​គេ ប៉ា​ថា​មិន​មាន​លុយ​ទេ​ចាំ​លើក​ក្រោយ​ទៅ បើសិន​ជា​គេ​មក​ទា​ប៉ា​ម្ដង​ទៀត តើ​ប៉ា​ឆ្លើយ​ថា​យ៉ាង​ម៉េច?” 

“​ប៉ា​ឆ្លើយ​ថា​មិនមាន​លុយ​ដដែល​ហ្នឹង...!”

“ហេតុអ្វី​ទៅ​ប៉ា?”

“ព្រោះ​ប៉ា​ជាមនុស្ស​និយាយ​ថា​ម៉េច គឺ​ថា​អញ្ចឹង​ណា​កូនប្រុស...” ។

“អញ្ចឹង​កូន​សួរ​ប៉ា​ជា​លើក​ចុង​ក្រោយ! ហេតុ​អ្វី​ផ្ទះ​គេ​រាល់​គ្នា​សុទ្ធ​តែ​ធំ បែ​ជា​​ផ្ទះ​របស់​យើង​វិញ​​តូច​អញ្ចឹង​ប៉ា...!”

“នោះ​គឺ​ដោយ​សារ​ប៉ា​គ្មាន​លុយ​​សង់​ឲ្យ​ធំ​ដូច​គេ​ហ្នឹងណា...!” ឪពុក​តប

“ដើម្បី​ឲ្យ​ផ្ទះ​របស់​យើង​ធំ តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច?” កូនសួរ ។ 

“ដើម្បីបាន​​ផ្ទះ​ធំ​កូន​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យ​ចប់ចុង​ចប់ដើម ហើយ​រក​ការងារ​ឲ្យ​បាន​ប្រាក់ខែ​ច្រើន នោះ​យើង​អាច​មាន​ផ្ទះ​ធំ​បាន​ហើយ​កូន...!” ឪពុក​ឆ្លើយ

“ចុះ​កាល​ពី​ប៉ា​នៅ​ក្មេង ម្ដេច​ប៉ា​មិន​ខំរៀន​ដែរ​ទៅ?” កូន​សួរ

“យើស! អាកូន​នេះ...!!!”

World Cup


ពូរុន​មាន​សំបុត្រ​សម្រាប់​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ ២​សន្លឹក ។ ពេល​គាត់​កំពុង​អង្គុយ​រង់ចាំ​ការ​ប្រកួត​ចាប់ផ្ដើម​ស្រាប់តែ​មាន​ក្មេង​ម្នាក់​សួរ​គាត់ ៖

ក្មេងប្រុស ៖ កន្លែង​អង្គុយ​ជាប់​ពូ​មាន​នរណា​អង្គុយទេ?

ពូរុន ៖ អត់​មាន​ទេ​ក្មួយ!

ក្មេងប្រុស ៖ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ​ដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ទាំងមូល​មាន​កន្លែង​ទំនេរ!

ពូរុន ៖ ការពិត​វា​ជា​កន្លែង​របស់​ប្រពន្ធ​ពូ​ទេ តែ​នាង​បាន​ស្លាប់​ទៅហើយ!

ក្មេងប្រុស ៖ ឲ្យ​ខ្ញុំ​សុំទោស! ចុះ​ហេតុអ្វី​ពូ​មិន​ហៅ បងប្អូន​ឬ​អ្នក​ជិតខាង​ មក​ជាមួយ?

ពូរុន ៖ ពួកគេ​រវល់​រៀបចំបុណ្យ​សព​ប្រពន្ធ​របស់​ពូ!

ក្មេងប្រុស ៖ !!!????

Virus Protection


ជួបភក្ត្រ័ជំពាក់ចិត្ត

ពេល​បាន​ជួប​ភ័ក្ត្រ​ជំពាក់ស្នេហ៍                    ពៅល្អ​ដូច​ខែ​ពេញវង់​សោភា
បេះដូង​បង​ឆ្លាក់​រូប​ស្រស់​ពុំងារ                     ក្នុង​ដួង​ទ័យា​ជាគូរនែបនិត្យ ។

មិន​ទាន់​យល់​ប្រាណ​បាន​ត្រឹម​ស្រមោល      ឱរា​តែលតោល​នឹក​កែវ​វរមិត្រ
បង​សូម​ស្រែក​ច្រៀង​ផ្ញើ​សៀង​ដួងចិត្ត           សារភាព​ការ​ពិត​ឲ្យ​ស្រី​បាន​ដឹង ។

ស្រស់​អើយ​អើយ​ស្រស់​មាស​មុំ​ធីតា            ទទួល​ផងណា​បេះដូង​បង​ហ្នឹង
កាត់​ផ្ញើ​ជូន​អូន ឱ!កែវ​ព្រលឹង                      រៀម​សូម​ដណ្ដឹង​អូន​ហ្នឹង​ជាគូរ ។

ឆ្លើយ​ចាស​ណាអូន​កុំ​ឲ្យ​បង​ខក                  ផ្សង​ថែ​ត្របក​ផ្កា​ស្រស់​ផង់ផូរ
ឧបសគ្គ​យ៉ាងណា​បង​ស្ម័គ្រ​ផ្ដាច់​ប្ដូរ             យក​អូន​ជា​គូរួម​ជីវិត​រៀង​អើយ ។

គ្រូ​ទាយ

នារី​ស្រស់​ស្អាត​ម្នាក់​ទៅ​ជួប​ជាមួយ​លោកគ្រូ​ទាយ​ដើម្បី​ឲ្យ​គ្រូទាយ​មើល​បាត​ដៃ​របស់ខ្លួន​ចង់​ដឹង​ថា​ខ្សែជីវិត​របស់​នាង​យ៉ាង​ណា​ដែរ។

នារី ៖ លោកគ្រូ...!តើ​យ៉ាងម៉េច​ដែរ ខ្សែ​ជីវិត និង​ជោគវាសនា​របស់​នាង​ខ្ញុំ​ទៅ​ថ្ងៃ​មុខ?

គ្រូទាយ ៖ អូហ...! ល្អណាស់​នាង...តាម​រយៈបាត​ដៃ​របស់​នាង​បាន​ប្រាប់​ថា​នាង​ជា​មនុស្ស​មាន​ជោគវាសនា​ល្អ ​មាន​សំណាង មាន​គេ​គោរព​កោតខ្លាច​ព្រោះ​តែ​អ្នកនាង​មាន​បាតដៃ​ដែល​មាន​ឬទ្ធិ​អំណាច​អស្ចារ្យ​គឺថា​ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​តែ​ម្ដង ហើយ​ជាង​នេះ​ទៅ​ទៀត... 

ជាង​នេះ​ទៅ​ទៀត​យ៉ាង​ម៉េច​លោកគ្រូ...? នារី​សួរ​កាត់​​លោកគ្រូ​ទាយ 

គ្រូទាយ ៖ ជាង​នេះ​ទៅ​ទៀត​គឺថា​ដៃ​របស់​នាង​មាន​ឬទ្ធិអំណាច​ខ្លាំងណាស់​បើ​កាន់​របស់​ទន់​អាច​ទៅ​ជារឹង​បាន...!

សងសឹក

នៅ​ក្នុង​ពិធី​មង្គលការ​មួយ​ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ។ តូ ជា​យុវជន​កំហិល​ម្នាក់ ហើយ​ក៏​ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ការ​ទាំងអស់​ដែរ។

ខណៈ​កំពុង​អង្គុយ តូ បាន​ក្រឡេក​ទៅ​ឃើញ​យុវតី​ស្រស់ស្អាត​ម្នាក់​កំពុងតែ​អង្គុយ​ម្នាក់​ឯង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តុ​របស់​ខ្លួន ។ ដោយ​សារធាតុ​កំហិល តូ ក៏​ដើរ​សំដៅ​ទៅ​រក​នារី​នោះ ហើយ​បន្លឺ​វាចា​សំណួរ ៖

តូ ៖ សុំទោស​អ្នកនាង​បើ​មិន​យល់​ទាស់​ទេ...! អនុញ្ញាតិ​ឲ្យ​ខ្ញុំ​រួម​តុ​ជាមួយ​ផង​បានទេ? 

ខណៈ​នោះ​ស្រាប់​តែ​យុវតី​នោះ​ក្រោកឡើង​ស្រែក​ខ្លាំងៗ​ថា ៖
យុវតី ៖ ថាម៉េច​ចង់​ដេក​ជាមួយ​ខ្ញុំ...? 

តូ​មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង ខណៈ​ដែល​ភ្នែក​ទាំង​គូរៗ​របស់​ភ្ញៀវ​ដែល​ចូលរួម​មង្គលការ​បាន​សម្លឹង​មករក​ខ្លួន។

តូ​និយាយ​មិន​ចេញ​ក៏​ដើរ​សំដៅ​មក​តុ​របស់​ខ្លួន​​ទាំង​អាម៉ាស ។ 

បន្តិច​ក្រោយ​មក​យុវតី​ក៏​ដើរ​សំដៅ​មក​តុ​របស់​តូ ហើយ​ឱន​និយាយ​តិចៗ​ទៅកាន់​តូ ៖ 
យុវតី ៖ សុំទោស...! ខ្ញុំ​ដឹង​ថា​លោក​ខឹង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​លោក​ខ្មាស់​គេ​បែប​នេះ! តែ​តាម​ពិត​គឺ​ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រតិកម្ម​របស់​មនុស្ស​ទៅ​ហ្នឹង​សំណួរ​ដែល​ធ្វើ​ឲ្យ​អាម៉ាស់បែបនេះ...។

សឹង​តែ​យុវតី​និយាយ​ចប់​មិនទាន់ តូ​ក្រោក​ឡើងហើយ​ស្រែក​ដាក់នាង​ខ្លាំងៗ​វិញថា ៖
តូ ៖ ថាម៉េច...! មួយ​យប់​ថ្លៃ​ដល់ទៅ​ ៥០​ដុល្លារ អី​ក៏​ថ្លៃ​ជាង​គេ​ខ្លាំង​ម្លេះ...!!!

គឺ​ឪពុក​ខ្ញុំ

អន្ទិត អក ជា​កូន​ពូ​ច្រូច ។ វា​បាន​ស្រលាញ់​កូន​ពូ​ជ្រុញ តែ​មិន​ហ៊ានឲ្យ​ឪពុក​ម្ដាយ​វា​ទៅ​ដណ្ដឹង ។ អន្ទិត អក ដឹងថា​ឪពុក​វា​ជា​សំឡាញ់​របស់​ពូជ្រុញ ។

- អាឡូ! អាជ្រុញ​មែន​ទេ អញ​គឺ​អាច្រូចណា!

 - អាឡូ! អូ​អាច្រូច​សុខ​សប្បាយ​ឬទេ? ខាន​ជួប​គ្នា​យូរ តើ​ឯង​តេ​មក​អញ​​មាន​ការ​អី​ដែរ​ថ្ងៃ​ហ្នឹង...! 

- អញ​ប្រាប់តាម​ត្រង់​ទៅ​ចុះ កូន​ប្រុស​របស់​អញ​វា​ស្រលាញ់​មីនាង កូន​ស្រី​ឯង អញ​គិត​ចង់​ដណ្ដឹង​ឲ្យ​កូន​ប្រុស​អញ!

- អាឡួ! ឯង​ថា​ម៉េច​អាច្រូច?

 - អាឡូ! បាទ អញ​គឺ អាច្រូច​ ចង់​ដណ្ដឹង​កូនស្រី​ឯង!

 - អាឡូ! អាណា​គេ និយាយ?

 - គឺ​ឪពុក​ខ្ញុំ​ ឈ្មោះ​ច្រូច គាត់​ឲ្យ​ខ្ញុំ​និយាយ...!

 - !!!???