ក្មេងប្រុសម្នាក់បានសួរទៅកាន់ប៉ាប៉ារបស់គេថា ៖ “ប៉ាហ៎ា...បើមានគេជ្រុះលុយ ៥០០៛ មួយសន្លឹក និង ១០០០៛ មួយសន្លឹក តើប៉ារើសយកមួយណា?”
ប៉ាប្រាកដជារើសយកក្រដាស ១០០០៛ ហើយ ។
“ចុះហេតុអ្វី...ប៉ាមិនរើសយកទាំង២សន្លឹកទៅ” កូនតប ។
“ប៉ា! កូនសួរប៉ាមួយទៀត... ថ្ងៃមុនគេមកទារលុយប៉ាជំពាក់គេ ប៉ាថាមិនមានលុយទេចាំលើកក្រោយទៅ បើសិនជាគេមកទាប៉ាម្ដងទៀត តើប៉ាឆ្លើយថាយ៉ាងម៉េច?”
“ប៉ាឆ្លើយថាមិនមានលុយដដែលហ្នឹង...!”
“ហេតុអ្វីទៅប៉ា?”
“ព្រោះប៉ាជាមនុស្សនិយាយថាម៉េច គឺថាអញ្ចឹងណាកូនប្រុស...” ។
“អញ្ចឹងកូនសួរប៉ាជាលើកចុងក្រោយ! ហេតុអ្វីផ្ទះគេរាល់គ្នាសុទ្ធតែធំ បែជាផ្ទះរបស់យើងវិញតូចអញ្ចឹងប៉ា...!”
“នោះគឺដោយសារប៉ាគ្មានលុយសង់ឲ្យធំដូចគេហ្នឹងណា...!” ឪពុកតប
“ដើម្បីឲ្យផ្ទះរបស់យើងធំ តើយើងត្រូវធ្វើដូចម្ដេច?” កូនសួរ ។
“ដើម្បីបានផ្ទះធំកូនត្រូវខិតខំរៀនសូត្រឲ្យចប់ចុងចប់ដើម ហើយរកការងារឲ្យបានប្រាក់ខែច្រើន នោះយើងអាចមានផ្ទះធំបានហើយកូន...!” ឪពុកឆ្លើយ
“ចុះកាលពីប៉ានៅក្មេង ម្ដេចប៉ាមិនខំរៀនដែរទៅ?” កូនសួរ
“យើស! អាកូននេះ...!!!”